អភិធម្មបិដក អាកាសកថា
អាកាស ជាអសង្ខតៈឬ ។ អើ ។ និព្វាន ជាទីពឹង ជាទី ជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាកាស ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ ទីពឹង មាន ២ ។ បេ ។ ការវិនាសទៅក្តីឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ អាកាស ជាអសង្ខតៈឬ ។ អើ ។ មានបុគ្គលពួកខ្លះ ធ្វើ នូវទីមិនមែនជាអាកាស ឲ្យជាអាកាសឬ ។ អើ ។ មានបុគ្គលពួកខ្លះ ធ្វើនូវ សង្ខតៈ ឲ្យជាអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មានបុគ្គលពួកខ្លះ ធ្វើនូវអាកាស ឲ្យទៅជាមិនមែនអាកាសមាន បុគ្គលពួកខ្លះ ធ្វើនូវអសង្ខតៈ ឲ្យជាសង្ខតៈឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វស្លាប តែងហើរទៅ ព្រះចន្រ្ទ និងព្រះអាទិត្យ តែង ចរទៅ ពួកផ្កាយតែងចរទៅ ពួកជនតែងសម្តែងឫទ្ធិ តែងញ៉ាំងដើមដៃឲ្យ កម្រើក ញ៉ាំងបាតដៃឲ្យកម្រើក បោះដុំដី បោះដំបង បោះបឫទ្ធិ បោះកូនសរ ទៅក្នុងអាកាសបានឬ ។ អើ ។ ពួកសត្វស្លាប តែងហើរទៅ ព្រះចន្រ្ទ និង ព្រះអាទិត្យ តែងចរទៅ ពួកផ្កាយ តែងចរទៅ ពួកជន តែងសម្តែងឫទ្ធិ តែងញ៉ាំងដើមដៃឲ្យកម្រើក ញ៉ាំងបាតដៃឲ្យកម្រើក បោះដុំដី បោះដំបង បោះ ឫទ្ធិ បោះកូនសរ ទៅក្នុងអសង្ខតៈបានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកជន បិទបាំងនូវអាកាស ហើយធ្វើផ្ទះទាំងឡាយ ធ្វើ ជង្រុកទាំងឡាយបានឬ ។ អើ ។ ពួកជនបិទបាំងនូវអសង្ខតៈ ហើយធ្វើផ្ទះ ទាំងឡាយ ធ្វើជង្រុកទាំងឡាយបានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។