អភិធម្មបិដក អាកាសសនិទស្សនោតិកថា
អាកាស ជាសនិទស្សនៈ ( ប្រកបដោយការមើលឃើញ ) រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ ក្រហម ពណ៌ស ដែលបុគ្គលគប្បីដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាកាស ជាសនិទស្សនៈឬ ។ អើ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវអាកាសផងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវ អាកាសផងឬ ។ អើ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវអាកាសផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ មិនមានទេ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មាន ក្នុងព្រះសូត្រឬ ។ អើ ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុ ផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវ អាកាសផងទេ ។ បុគ្គល មិនគួរនិយាយថា អាកាស ជាសនិទស្សនៈទេឬ ។ អើ ។ ក្រែងអ្នកឃើញនូវចន្លោះនៃដើមឈើ ២ នូវចន្លោះនៃសសរ ២ នូវ ប្រហោងនៃកូនសោ នូវប្រហោងនៃបង្អួចដែរឬ ។ អើ ។ បើអ្នកឃើញនូវ ចន្លោះនៃដើមឈើ ២ នូវចន្លោះនៃសសរ ២ នូវប្រហោងនៃកូនសោ នូវ ប្រហោងនៃបង្អួចដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាកាស ជាសនិទស្សនៈដែរ ។