អដ្ឋកថាអាកាសសនិទស្សនោតិកថា

ក្បាលទី 71 · ទំព័រ 701

ឥឡូវនេះ នឹងពណ៌នាអំពីអាកាសជារបស់ឃើញបាន ដោយចក្ខុដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ ទាំងឡាយថា អជដាកាសទាំងពួង ជារបស់ឃើញបាន ព្រោះអាស្រ័យការ ប្រព្រឹត្តទៅនៃការដឹងក្នុងទីទាំងឡាយ មានប្រហោងសោជាដើម ពាក្យសួរ របស់សកវាទីថា អាកាសោ សនិទស្សនោ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោល ពាក្យថា រូបំ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើអាកាសជារបស់ ឃើញបានសោត អាកាស ក៏គប្បីជាយ៉ាងនេះៗ ។ [ ៦៦៩-៦៧០ ] ក្នុងបញ្ញាទាំងឡាយថា ចក្ខុញ្ច បដិច្ច ជាដើម បរវាទី ឆ្លើយបដិសេធ ព្រោះមិនមានព្រះសូត្របែបនោះ ហើយត្រឡប់ជាឆ្លើយ ទទួល ព្រោះអាស្រ័យការចូលទៅឃើញទីទាំងឡាយ មានប្រហោងដែល គ្រោតគ្រាតជាដើម ។ ក្នុងបទថា ទ្វិន្នំ រុក្ខានំ អន្តរំ នេះ អធិប្បាយថា វិញ្ញាណ ដែលកើតតាមមនោទ្វារ រមែងកើតថា នេះ គឺអាកាស ព្រោះឃើញដើមឈើ ដោយចក្ខុហើយ មិនមានរូបក្នុងចន្លោះ មិនមែនចក្ខុវិញ្ញាណកើតឡើង ។ ក្នុងពាក្យដ៏សេសទាំងឡាយ ក៏ន័យនេះដូចគ្នា ព្រោះហេតុនោះ ពាក្យដែល បរវាទីនាំមកពោលហើយនោះ ទើបមិនសម្រេចប្រយោជន៍ ដូច្នេះឯង ។