អភិធម្មបិដក បឋវីធាតុសនិទស្សនាត្យាធិកថា
បឋវីធាតុ ជាសនិទស្សនៈឬ ។ អើ ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគប្បី ដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បឋវីធាតុ ជានិទស្សនៈឬ ។ អើ ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវបឋវីធាតុផងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវ បឋវីធាតុផងឬ ។ អើ ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវបឋវីធាតុផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ មិនមានទេ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យ ដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះ អាស្រ័យ នូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណកើតឡើង ព្រោះ អាស្រ័យ នូវចក្ខុផង នូវបឋវីផងទេ ។ បុគ្គល មិនគួរនិយាយថា បឋវីធាតុជាសនិទស្សនៈទេឬ ។ អើ ។ ក្រែងអ្នកឃើញផែនដី ថ្ម ភ្នំ ដែរឬ ។ អើ ។ បើអ្នកឃើញផែនដី ថ្ម ភ្នំដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បឋវីធាតុ ជាសនិទស្សនៈដែរ ។ បេ ។ បុគ្គល មិនគួរនិយាយថា អាបោធាតុ ជាសនិទស្សនៈទេឬ ។ អើ ។ ក្រែងអ្នកឃើញទឹកដែរឬ ។ អើ ។ បើអ្នកឃើញ ទឹកដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាបោធាតុ ជាសនិទស្សនៈដែរ ។