អភិធម្មបិដក ចក្ខុ្រន្ទិយំ សនិទស្សនន្តិអាទិកថា
ចក្ខ្រុន្ទិយំ សនិទស្សនន្តិអាទិកថា ចក្ខុន្ទ្រិយ ជាសនិទស្សនៈឬ ។ អើ ។ រូប រូបាយតនៈ រូបធាតុ ។ បេ ។ មកកាន់គន្លងនៃចក្ខុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុន្ទ្រិយ ជាសនិទស្សនៈឬ ។ អើ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវចក្ខុន្ទ្រិយផងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្ទ្រិយ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្ទ្រិយ ផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ មិនមានទេ ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុង ព្រះសូត្រឬ ។ អើ ។ បើចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវចក្ខុន្ទ្រិយផងទេ ។ បុគ្គល មិនគួរនិយាយថា បញ្ច្រិន្ទិយ ( ឥន្ទ្រិយ ៥ ) ជា សនិទស្សនៈទេឬ ។ អើ ។ ក្រែងអ្នកឃើញភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយដែរឬ ។ អើ ។ បើអ្នកឃើញភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បញ្ច្រិន្ទិយ ជា