អភិធម្មបិដក កាយកម្មំ សនិទស្សនន្តិកថា
អ ភិ ធម្ម បិ ដ ក កាយកម្ម ជាសនិទស្សនៈឬ ។ អើ ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគួរដឹង បានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ កាយកម្ម ជាសនិទស្សនៈឬ ។ អើ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវកាយកម្មផងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវ កាយកម្មផងឬ ។ អើ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវកាយកម្មផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ មិនមានទេ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មាន ក្នុងព្រះសូត្រឬ ។ អើ ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុ ផង នូវរូបទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យ នូវចក្ខុផង នូវ កាយកម្មផងទេ ។ បុគ្គល មិនគួរនិយាយថា កាយកម្មជាសនិទស្សនៈទេឬ ។ អើ ។ ក្រែងអ្នកឃើញបុគ្គលដែលកំពុងដើរទៅមុខ ថយក្រោយ ក្រឡេក មើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ បត់អវ័យវៈ លាអវ័យវៈដែរឬ ។ អើ ។ បើអ្នកឃើញបុគ្គលដែលកំពុងដើរទៅមុខ ថយក្រោយ ក្រឡេកមើល ទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ បត់អវ័យវៈ លាអវ័យវៈដែរ ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កាយកម្ម ជាសនិទស្សនៈដែរ ។ កាយកម្មសនិទស្សនន្តិកថា ចប់ និយាយពីបឋវីធាតុសនិស្សនៈជាដើម និងកាយកម្មសនិទស្សនៈជាទីបំផុត ឆដ្ឋវគ្គ ចប់ ៥ ឧទ្ទាននៃឆដ្ឋវគ្គនោះ គឺ និយាយអំពីនិយាមជាអសង្ខតៈ ១ បដិច្ចសមុប្បាទជាអសង្ខតៈ ១ សច្ចៈទាំង ៤ ជាអសង្ខតៈ ១ អ