សត្តមវគ្គ អភិធម្មបិដក សង្គហិតកថា

ក្បាលទី 72 · ទំព័រ 2

ពួកធម៌នីមួយ សង្គ្រោះដោយពួកធម៌នីមួយ មិនមានទេឬ ។ អើ ។ ក្រែងពួកធម៌នីមួយ ដល់នូវការរាប់ ដល់នូវឧទ្ទេស រាប់បញ្ចូលដោយ ពួកធម៌នីមួយមានឬ ។ អើ ។ បើពួកធម៌នីមួយ ដល់នូវការរាប់ ដល់នូវ ឧទ្ទេស រាប់បញ្ចូល ដោយពួកធម៌នីមួយមានដែរ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា ពួកធម៌នីមួយ សង្គ្រោះដោយពួកធម៌នីមួយ មិនមានទេ ។ អាយតនៈ គឺភ្នែក ដល់នូវការរាប់ ដោយខន្ធណា ។ ដល់ នូវការរាប់ ដោយរូបក្ខន្ធ ។ បើអាយតនៈ គឺភ្នែក ដល់នូវការរាប់ ដោយ រូបក្ខន្ធ យ៉ាងនេះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺភ្នែក សង្គ្រោះដោយរូបក្ខន្ធ ។ អាយតនៈ គឺត្រចៀក ។ បេ ។ អាយតនៈ គឺច្រមុះ ។ បេ ។ អាយតនៈ គឺអណ្តាត ។ បេ ។ អាយតនៈ គឺកាយ ដល់នូវការរាប់ ដោយខន្ធណា ។ ដល់នូវការរាប់ដោយរូបក្ខន្ធ ។ បើអាយតនៈ គឺកាយ ដល់នូវការរាប់ដោយរូបក្ខន្ធ ( យ៉ាងនេះ ) ម្នាលអ្នកចម្រើន ព្រោះ ហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺកាយ សង្គ្រោះដោយរូបក្ខន្ធ ។ អាយតនៈ គឺរូប ។ បេ ។ អាយតនៈ គឺសំឡេង ។ បេ ។ អាយតនៈ គឺក្លិន ។ បេ ។ អាយតនៈ គឺរស ។ បេ ។ អាយតនៈ គឺសម្ផស្ស ដល់នូវការរាប់ ដោយខន្ធណា ។ ដល់នូវការរាប់ ដោយរូបក្ខន្ធ ។ បើអាយតនៈ គឺសម្ផស្ស ដល់នូវការរាប់ ដោយរូបក្ខន្ធ ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺសម្ផស្ស សង្គ្រោះដោយ រូបក្ខន្ធ ។ សុខវេទនា ដល់នូវការរាប់ ដោយខន្ធណា ។ ដល់នូវការរាប់ ដោយវេទនាខន្ធ ។ បើសុខវេទនា ដល់នូវការរាប់ដោយវេទនាខន្ធ ( យ៉ាង នេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សុខវេទនា សង្គ្រោះដោយវេទនាខន្ធ ។ ទុក្ខវេទនា ។ បេ ។ អទុក្ខមសុខវេទនា ដល់នូវ ការរាប់ដោ