អដ្ឋកថាសង្គហិតកថា

ក្បាលទី 72 · ទំព័រ 5

ឥឡូវនេះ នឹងពណ៌នាអំពីធម៌ដែលសង្គ្រោះគ្នាបានដូចតទៅក្នុង បញ្ញានោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈ និងនិកាយសិទ្ធត្ថិកៈទាំងឡាយថា ព្រោះធម៌ពួកខ្លះ ដែលឈ្មោះ ថា សង្គ្រោះចូលគ្នាបាន ដោយធម៌ពួកខ្លះ ដូចគោបម្រើជាដើម ដែលគេចង ដោយខ្សែទាមជាដើម រមែងមិនមាន ព្រោះហេតុនោះ ធម៌ពួកណា ដែល សង្គ្រោះដោយធម៌ពួកខ្លះ មិនមាន កាលបើភាពយ៉ាងនេះមាន ពាក្យថា ការ សង្គ្រោះរូបដោយភាពជាមួយគ្នាបាន ក៏មិនមានប្រយោជន៍ ដូច្នេះជាដើម ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ដើម្បីនឹងសម្តែងភាពដែល ធម៌សង្គ្រោះចូលគ្នាបាន ដោយអត្ថដទៃ ។ ពាក្យឆ្លើយទទួលជាពាក្យរបស់ បរវាទី ដោយអំណាចនៃលទ្ធិរបស់ខ្លួន ។ ឥឡូវនេះ ការសង្គ្រាះធម៌ ដែល បណ្ឌិតរកបានដោយអត្ថឯណា ដើម្បីសម្តែងអត្ថនោះ ទើបសកវាទីផ្តើមពាក្យ ថា ននុ អត្ថិ កេចិ ធម្មា ជាដើម ។ ពាក្យទាំងអស់នោះ មានអត្ថងាយ យល់ហើយ ព្រោះមានន័យដូចលោកពោលហើយ ខាងដើមនោះឯង ។ ពាក្យឧបមាថា យថា ទាមេន វា ជាដើមនេះ ដែលបរវាទី នាំមកដើម្បីតាំងលទ្ធិរបស់ខ្លួន បណ្ឌិតគប្បីជ្រាបថា លទ្ធិរបស់បរវាទីនោះ ត្រូវសកវាទីដែលមិនត្រេកអរ មិនជំទាស់ពាក្យឧបមានោះ ទម្លាយហើយ ដោយពាក្យថា បើគោបម្រើសង្គ្រោះដោយខ្សែទាម ឬដោយពួរ ដូច្នេះ ក្នុង សេចក្តីនេះ គប្បីជ្រាបអត្ថថា បើឈ្មោះថា គោបម្រើជាដើម ដែលគេ សង្គ្រោះ គឺចងមួយគូ សម្រាប់ទឹមនូវនឹមដោយខ្សែជាដើម តាមលទ្ធិរបស់ អ្នក មានសោត ធម៌ទាំងឡាយពួកខ្លះ ដែលអ្នកសង្គ្រោះគ្នាបានដោយធម៌ ពួកខ្លះ ក៏មិនមាន ដូច្នេះ ។