អភិធម្មបិដក សម្បយុត្តកថា

ក្បាលទី 72 · ទំព័រ 7

ពួកធម៌នីមួយ ប្រកបដោយពួកធម៌នីមួយ មានឬ ។ អើ ។ ក្រែងពួកធម៌នីមួយ ប្រព្រឹត្តទៅមួយអន្លើ កើតមួយអន្លើ ច្រឡំព្រម កើតជាមួយ គ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយពួកធម៌នីមួយឬ ។ អើ ។ បើពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើត ជាមួយ ច្រឡំព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មាន អារម្មណ៍ជាមួយគ្នា ដោយពួកធម៌នីមួយ មាន ( យ៉ាងនេះ ) ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា ពួកធម៌នីមួយ ប្រកបដោយពួកធម៌នីមួយ មិន មានទេ ។ វេទនាខន្ធ កើតជាមួយនឹងសញ្ញាខន្ធឬ ។ អើ ។ បើ វេទនាខន្ធ កើតជាមួយនឹងសញ្ញាខន្ធ ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះ ហេតុនោះ អ្នកគួរពោលថា វេទនាខន្ធ ប្រកបដោយសញ្ញាខន្ធ ( មាន ) ។ វេទនាខន្ធ កើតជាមួយនឹងសង្ខារក្ខន្ធ នឹងវិញ្ញាណក្ខន្ធឬ ។ អើ ។ បើវេទនាខន្ធ កើតជាមួយនឹងវិញ្ញាណក្ខន្ធ ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះ ហេតុនោះ អ្នកគួរពោលថា វេទនាខន្ធ ប្រកបដោយវិញ្ញាណក្ខន្ធ ( មាន ) ។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ កើតជាមួយនឹងវេទនាខន្ធ នឹងសញ្ញាខន្ធ នឹងសង្ខារក្ខន្ធឬ ។ អើ ។ បើវិញ្ញាណក្ខន្ធ កើតជាមួយនឹងសង្ខារក្ខន្ធ ( យ៉ាង នេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វិញ្ញាណក្ខន្ធ ប្រកបដោយសង្ខារក្ខន្ធ ( មាន ) ។ ប្រេងល្ង ស្ថិតនៅស៊ប់ ចូលទៅស៊ប់ ក្នុងគ្រាប់ល្ង រសអំពៅ ស្ថិតនៅស៊ប់ ចូលទៅស៊ប់ ក្នុងដើមអំពៅ យ៉ាងណា ធម៌ទាំងនោះ ស្ថិតនៅស៊ប់ ចូលទៅស៊ប់ ដោយធម៌ទាំងនោះ ក៏យ៉ាង នោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។