អដ្ឋកថាសម្បយុត្តកថា

ក្បាលទី 72 · ទំព័រ 9

[ ៦៨៩-៦៩០ ] ឥឡូវនេះ នឹងពណ៌នាអំពីសម្បយុត្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈ និងនិកាយសិទ្ធត្ថិកៈទាំងឡាយថា ព្រោះធម៌ទាំងឡាយ មានវេទនា ជាដើម តាមចូលទៅក្នុងសញ្ញាជាដើម ដូចប្រេងដែលជ្រាបក្នុងគ្រាប់ល្ង ក៏ មិនមែន ព្រោះហេតុនោះ ទើបធម៌ណាមួយ មិនសម្បយុត្តជាមួយធម៌ណាមួយ កាលបើដូច្នេះ ពាក្យថា សម្បយុត្តដោយញាណជាដើម ក៏មិនមាន ប្រយោជន៍ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ដើម្បីសម្តែង សម្បយុត្តធម៌ ដោយអត្ថដទៃនោះឯង ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ដោយអំណាចនៃលទ្ធិរបស់ខ្លួន ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថ ងាយយល់ហើយ ព្រោះមានន័យដូចគ្នា តាមដែលបានពោលហើយខាង ដើមនោះឯង ។ ម្យ៉ាងទៀត ឧបមាបញ្ញាណាថា ប្រេងដែលជ្រួតជ្រាបក្នុងគ្រាប់ល្ង ជាដើម ដែលបរវាទីនាំមកហើយ ព្រោះឧបមាបញ្ញានោះ មិនមានការកំណត់ ភាពផ្សេងគ្នា ដោយលក្ខណៈរបស់គ្រាប់ល្ង និងប្រេង ដូចរបស់ វេទនា និងសញ្ញា ។ ពិតហើយ ពាក្យថា ល្ង ក្នុងគ្រាប់របស់ល្ង ឬសម្បក ល្ងទាំងពួង ត្រឹមតែជាវោហារ បុគ្គលធ្វើឲ្យល្ងកើតហើយ ក៏កាន់យកដោយ វោហារនោះឯង ។ ឈ្មោះថា ល្ង រមែងមិនប្រាកដ ដោយសណ្ឋានដើម ព្រោះហេតុនោះ ឧបមាបញ្ញានេះ ក៏ដូចគ្នានឹងមិនបាននាំមកនោះឯង ដូច្នេះ ។