អភិធម្មបិដក ចេតសិកកថា

ក្បាលទី 72 · ទំព័រ 11

ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មិនមានឬ ។ អើ ។ ក្រែងពួកធម៌ នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្ត មានដែរឬ ។ អើ ។ បើពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តមាន ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេ ។ ផស្សៈ កើតជាមួយនឹងចិត្តឬ ។ អើ ។ បើផស្សៈ កើតជាមួយនឹង ចិត្ត ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរ ពោលថា ផស្សៈ ជាចេតសិក ។ វេទនា ។ បេ ។ សញ្ញា ចេតនា ។ បេ ។ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ ។ បេ ។ អនោត្តប្បៈ កើតជាមួយនឹងចិត្តឬ ។ អើ ។ បើអនោត្តប្បៈ កើតជាមួយនឹងចិត្ត ( យ៉ាង នេះ ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អនោត្តប្បៈ ជា ចេតសិក ។ ពួកធម៌ជាចេតសិក ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹង ចិត្តឬ ។ អើ ។ ពួកធម៌ប្រព្រឹត្តទៅក្នុងផស្សៈ ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងផស្សៈឬ ។ អើ ។ ពួកធម៌ជាចេតសិក ព្រោះធ្វើសេចក្តី ចូលចិត្តកើតជាមួយនឹងចិត្តឬ ។ អើ ។ ពួកធម៌ និងវេទនា ។ បេ ។ និងសញ្ញា និងចេតនា និងសទ្ធា និងវីរិយៈ និងសតិ និងសមាធិ និងបញ្ញា និងរាគៈ និងទោសៈ និងមោហៈ ។ បេ ។ ពួកធម៌ ប្រព្រឹត្តទៅក្នុងអនោត្តប្បៈ ព្រោះធ្វើ សេចក្តីចូលចិត្តថា កើតជាមួយនឹងអនោត្តប្បៈឬ ។ អើ ។ ធម៌ប្រព្រឹត្តទៅក្នុង ចិត្ត មិនមានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ចិត្តនេះក្តី ចេតសិកធម