អដ្ឋកថាចេតសិកកថា
ក្បាលទី 72 · ទំព័រ 13
ឥឡូវនេះ នឹងពណ៌នាអំពីចេតសិកដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈ និងនិកាយសិទ្ធត្ថិកៈទាំងឡាយថា ព្រោះឈ្មោះថា ធម៌ទាំងឡាយ មានផស្សិកៈ ( ធម៌ដែលប្រកបជាមួយផស្សៈ ) ជាដើម មិនមាន ព្រោះ ហេតុនោះ សូម្បីចេតសិក ក៏មិនគប្បីមាន ចេតសិកធម៌ ក៏មិនមាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ បទថា សហជាតោ ដែលសកវាទីពោលហើយ សំដៅ យកការកើតព្រមគ្នារបស់សម្បយុត្តធម៌ ។ ពាក្យសួរថា ផស្សិកា ជាពាក្យ របស់បរវាទី ដែលមិនឃើញនូវវោហារបែបនោះ ។ នឹងមានប្រយោជន៍ ណា ដោយវោហារ ឈ្មោះថា ចេតសិក ព្រោះអត្ថថា អាស្រ័យចិត្ត មានយ ៉ាងណា កាលពោលថា ចេតសិកនោះ ឈ្មោះថា ផស្សិក ព្រោះអាស្រ័យ ផស្សៈ ក៏មិនខុស ក៏យ៉ាងនោះ ព្រោះហេតុនោះ ទើបសកវាទីឆ្លើយ ទទួល ។ ពាក្យដ៏សេស មានអត្ថងាយយល់ហើយ ។