អភិធម្មបិដក ទានកថា

ក្បាលទី 72 · ទំព័រ 14

ធម៌ប្រព្រឹត្តទៅក្នុងចិត្តជាទានឬ ។ អើ ។ ធម៌ប្រព្រឹត្តទៅក្នុង ចិត្ត ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ដែលបុគ្គលបាន ដើម្បីឲ្យដល់ បុគ្គលដទៃដែរឬ ។ អើ ។ ផស្សៈ ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃ ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញា ដែលបុគ្គលបាន ដើម្បីឲ្យដល់ បុគ្គលដទៃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ជាទានទេ ទានមានផល មិនជាទីប្រាថ្នា មានផលមិនជាទីត្រេកអរ មាន ផល មិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ ចម្រើនដោយទុក្ខ មានវិបាក ជាទុក្ខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងទានមានផលជាទី ប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូក ច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ ។ អើ ។ បើទានមានផល ជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិន ច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខ ( យ៉ាងនេះ ) ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ធម៌ប្រព្រឹត្តទៅក្នុងចិត្តចាត់ ជាទាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា ចុះចីវរ ជាទានឬ ។ អើ ។ ចីវរមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មាន ផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ ថា ទានមានផលជាទីប្រាថ្នា ចុះបិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ចាត់ជាទានឬ ។