អដ្ឋកថាបរិភោគមយបុញ្ញកថា

ក្បាលទី 72 · ទំព័រ 28

ឥឡូវនេះ នឹងពណ៌នាអំពីបុណ្យសម្រេចអំពីការបរិភោគ ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈ និកាយសិទ្ធត្ថិកៈ និងនិកាយសមិតិយៈទាំងឡាយថា បុណ្យ ឈ្មោះថា សម្រេចអំពីការបរិភោគមាន ព្រោះកាន់យកដោយមិនពិចារណា នូវព្រះសូត្រទាំងឡាយ ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) យ៉ាងនេះថា បុណ្យរមែងចម្រើនមិនដាច់ ទាំងថ្ងៃ ទាំងយប់ គ្រប់វេលា ដូច្នេះជាដើម និង ព្រះសូត្រ ( ក្នុងអង្គុត្តរនិកាយ ចតុក្កនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលប្រើប្រាស់ចីវររបស់ទាយកណា ដូច្នេះ ពាក្យសួររបស់សកវាទីថា បរិភោគមយំ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីក៏ផ្តើមពាក្យថា បរិភោគមយោ ផស្សោ ជាដើម ដើម្បីនឹងចោទសួរបរវាទីនោះថា កុសលធម៌ទាំងឡាយ មានផស្សៈជាដើម ឈ្មោះថា បុណ្យ ក្រៅអំពីនេះ មិនមែនជាបុណ្យ ព្រោះ ហេតុនោះ អ្នកគប្បីញ៉ាំងកុសលធម៌ទាំងឡាយ មានផស្សៈជាដើម ឲ្យចម្រើន បានឬ ដូច្នេះ ។ ពាក្យទាំងអស់ បរវាទីឆ្លើយបដិសេធ ព្រោះមិនមានការចម្រើន ឡើងនៃផស្សៈជាដើមនោះ ។ បទទាំងឡាយ មានបទថា លតា វិយ ជាដើម សកវាទី ពោលដើម្បីចោទសួរថា វល្លជាដើម សូម្បីវៀរចាកការបម្រើ ឬការធ្វើឲ្យ ចម្រើន រមែងចម្រើនឯងបាននោះឯង យ៉ាងណា តាមលទ្ធិរបស់អ្នក បុណ្យ ទាំងឡាយ រមែងចម្រើនយ៉ាងនោះឬ តែបរវាទីឆ្លើយបដិសេធថា ន ហេវំ ព្រោះបុណ្យនឹងចម្រើនបែបនោះ មិនមាន ។ ក្នុងបញ្ញាថា ន សមន្នាហរតិ បរវាទីឆ្លើយទទួល ដោយ អំណាចនៃលទ្ធិថា បុរិមចេតនារបស់ទាយកនោះ រមែងចម្រើនបាន ដោយ ការបរិភោគរបស់បដិគ្គាហកទាំងឡាយ វត្ថុនោះ រមែងជាបុណ្យយ៉ាងនេះ ។ លំដាប់នោះ បរវាទី ត្រូវសកវាទីសួរដោយពាក្