អភិធម្មបិដក ឥតោទិន្ថកថា

ក្បាលទី 72 · ទំព័រ 32

ពួកប្រេត ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបានដែរឬ ។ អើ ។ ញាតិ ទាំងឡាយ ឲ្យចីវរ អំពីមនុស្សលោកនេះ ពួកប្រេត បរិភោគចីវរនោះ ក្នុង បេតវិស័យនោះបានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកញាតិឲ្យ បិណ្ឌបាត អំពីមនុស្សលោកនេះ ឲ្យសេនាសនៈ អំពីមនុស្សលោកនេះ ឲ្យ គិលានប្បច្ចយភោសជ្ជបរិក្ខារ អំពីមនុស្សលោកនេះ ឲ្យវត្ថុគួរទំពាស៊ី អំពី មនុស្សលោកនេះ ឲ្យវត្ថុគួរបរិភោគ អំពីមនុស្សលោកនេះ ឲ្យទឹកគួរផឹក អំពីមនុស្សលោកនេះ ពួកប្រេតបរិភោគទឹកគួរផឹកនោះ ក្នុងបេតវិស័យនោះ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកប្រេត ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបានឬ ។ អើ ។ បុគ្គល ដទៃ ជាអ្នកធ្វើនូវបុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ពួកប្រេត ញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត ទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោក នេះទេឬ ។ អើ ។ ក្រែងពួកប្រេត អនុមោទនា នូវទានដែលញាតិកាលឲ្យ ដើម្បីប្រយោជន៍ខ្លួន ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ញ៉ាំងបីតិឲ្យកើតឡើង បាន ចំពោះនូវសោមនស្សឬ ។ អើ ។ បើពួកប្រេត អនុមោទនានូវទាន ដែល ញាតិកាលឲ្យដើម្បីប្រយោជន៍ខ្លួន ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ញ៉ាំងបីតិឲ្យ កើតឡើង បានចំពោះនូវសោមនស្ស ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកប្រេត ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបាន ។