អភិធម្មបិដក បឋវីកម្មវិបាកោតិកថា
ប្រឹថពី ជាវិបាក ( ផល ) នៃកម្មឬ ។ អើ ។ ប្រឹថពី គួរ ដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍ មិនជាទុក្ខ មិន ជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយ អទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយ សញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាធម្មជាតប្រកបដោយ អារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ( នូវសេចក្តីប្រាថ្នា ) នៃប្រឹថពីនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងប្រឹថពី មិនគួរដល់ការរងសុខ មិន គួរដល់ការរងទុក្ខ មិនគួរដល់ការរងអារម្មណ៍ មិនជាទុក្ខ មិនជាសុខ មិន ប្រកបដោយសុខវេទនា មិនប្រកបដោយទុក្ខវេទនា មិនប្រកបដោយអទុក្ខមសុខវេទនា មិនប្រកបដោយផស្សៈ មិនប្រកបដោយវេទនា មិនប្រកបដោយ សញ្ញា មិនប្រកបដោយចេតនា មិនប្រកបដោយចិត្ត ជាធម្មជាតមិនមាន អារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ( នូវសេចក្តីប្រាថ្នា ) នៃប្រឹថពីនោះ មិនមានទេឬ ។ អើ ។ បើប្រឹថពី មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ ។ បេ ។ ជា ធម្មជាតមិនមានអារម្មណ៍ ការនឹក ។ បេ ។ ការតាំងទុក ( នូវសេចក្តីប្រាថ្នា ) នៃប្រឹថពីនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ប្រឹថពីជាវិបាក នៃកម្មទេ ។ ផស្សៈ ជាវិបាកនៃកម្ម ផស្សៈ គួរដល់ការរងសុខ គួរដល់ ការរងទុក្ខ គួរដល់ការរងអារម្មណ៍ មិនជាទុក្ខ មិនជាសុខ ប្រកបដោយ សុខវេទនា ដោយទុក្ខវេទនា ។ បេ ។ ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយ ផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាសភាវៈប្រកបដោយ