អដ្ឋកថាបឋវីកម្មវិបាកោតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីផែនដី ជាកម្មវិបាកដូចតទៅក្នុង រឿងនោះ ព្រោះហេតុដែលពាក្យថា ភាពនៃជនទាំងឡាយដែល ជាធំ ឈ្មោះថា ឥស្សរិយៈ ភាពជាអធិបតីនៃជនទាំងឡាយ ឈ្មោះថា អាធិបច្ចៈ កម្មដែលមានការទាក់ទងដោយភាពជាឥស្សរិយៈ និងភាពជា អធិបច្ចៈក្នុងផែនដី មាន ដូច្នេះ លោកពោលក្នុងពាក្យថា កម្មដែលញ៉ាំង សត្វ ឲ្យប្រព្រឹត្តទៅព្រម ដើម្បីភាពជាធំ កម្មដែលញ៉ាំងសត្វឲ្យប្រព្រឹត្តទៅ ព្រម ដើម្បីភាពជាម្ចាស់ ជាធំ មាន ដូច្នេះ ព្រោះហេតុនោះ ជនពួកណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយថា ផែនដីជាកម្មវិបាក ដូច្នេះ ពាក្យសួររបស់សកវាទីថា បឋវី ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា សុខវេទនីយា ជាដើម សកវាទី ពោលដោយអំណាចនៃការសម្តែងសភាពនៃកម្មវិបាក ។ ផស្សៈមាន ផស្សៈ ដែលប្រកបដោយសុខវេទនាជាដើមមាន ក្នុងវិបាកទាំងឡាយ ដែលលោក សម្តែងដោយន័យថា ផស្សៈក៏កើតមានជាដើម ផស្សៈនោះផង ធម៌ទាំងឡាយ មានសញ្ញាជាដើមផង សម្បយុត្តជាមួយធម៌ទាំងឡាយ មានសុខវេទនាជាដើម ធម៌ទាំងឡាយ មានសុខវេទនាជាដើម ក៏សម្បយុត្តជាមួយ ធម៌ទាំងឡាយ មានសញ្ញាជាដើម ធម៌ទាំងអស់នេះ ប្រព្រឹត្តទៅដោយអារម្មណ៍ អាវជ្ជនចិត្ត ពោល គឺការទទួលអារម្មណ៍ដែលជាបុរេចារិកជាដើម នៃធម៌ទាំងនោះ និងចេតនាដែលជាកម្មប្បច្ច័យនៃធម៌ទាំងនោះក៏មាន ក្នុងធម៌ ទាំងនោះ ធម៌ណា មានវិបាកដែលគួរប្រាថ្នា ការប្រាថ្នាធម៌នោះ មានតណ្ហា ជាមូល ប្រព្រឹត្តទួទៅហើយ ដោយអំណាចនៃការតាំងចិត្ត ដូច្នោះ ទើប សកវាទីសួរថា តាមលទ្ធិរបស់អ្នកផែនដីយ៉ាងនេះៗ ឬ ។ បរវាទីឆ្លើយ បដិសេធ ។