អភិធម្មបិដក ជរាមរណំ វិបាកោតិកថា

ក្បាលទី 72 · ទំព័រ 46

ជរា និងមរណៈ ជាវិបាកឬ ។ អើ ។ ជរា និងមរណៈ គួរ ដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍ មិនជាទុក្ខ មិន ជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយ អទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយ សញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាធម្មជាតប្រកបដោយ អារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ( នូវសេចក្តីប្រាថ្នា ) នៃជរា និងមរណៈនោះ មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងជរា និងមរណៈ មិនគួរ ដល់ការរងសុខ មិនគួរដល់ការរងទុក្ខ ។ បេ ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា ។ បេ ។ ការតាំងទុក ( នូវសេចក្តីប្រាថ្នា ) នៃជរា និងមរណៈនោះ មិនមានទេឬ ។ អើ ។ បើជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរ ដល់ការរងទុក្ខ ។ បេ ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា ។ បេ ។ ការតាំង ទុក ( នូវសេចក្តីប្រាថ្នា ) នៃជរា និងមរណៈនោះ មិនមានទេ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា ជរា និងមរណៈ ជាវិបាកទេ ។ ផស្សៈ ជាវិបាក ផស្សៈ គួរដល់ការរងសុខ គួរដល់ការ រងទុក្ខ ។ បេ ។ ជាសភាវៈប្រកបដោយអារម្មណ៍ ការនឹកនា ។ បេ ។ ការតាំង ទុក ( នូវសេចក្តីប្រាថ្នា ) នៃផស្សៈនោះមានដែរឬ ។ អើ ។ ជរា និងមរណៈ ជាវិបាក ជរា និងមរណៈ គួរដល់ការរងសុខ គួរដល់ការរងទុក្ខ ។ បេ ។ ជា ធម្មជាតប្រកបដោយអារម្មណ៍ ការនឹកនា ។ បេ ។ ការតាំងទុក ( នូវសេចក្តី ប្រាថ្នា ) ជរា និងមរណៈនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។