អភិធម្មបិដក អរិយធម្មវិបាកកថា
វិបាកនៃអរិយធម៌ ( មគ្គ ) មិនមានទេឬ ។ អើ ។ ក្រែង សាមញ្ញ ( មគ្គ ) ជាផលដ៏ប្រសើរ ព្រហ្មញ្ញ ជាផលដ៏ប្រសើរឬ ។ អើ ។ បើសាមញ្ញ ជាផលដ៏ប្រសើរ ព្រហ្មញ្ញ ជាផលដ៏ប្រសើរ ( រមែងមាន ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ ។ វិបាកនៃអរិយធម៌ មិនមានទេឬ ។ បេ ។ ក្រែងសោតាបត្តិផលមានឬ ។ អើ ។ បើសោតាបត្តិផល មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ ។ ក្រែងសកទាគាមិផល ។ បេ ។ អនាគាមិផល ។ បេ ។ អរហត្តផល មានឬ ។ អើ ។ បើអរហត្តផល មាន ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ជាវិបាកនៃអរិយធម៌ មិនមានទេ ។ សោតាបត្តិផល មិនមែនជាវិបាកទេឬ ។ អើ ។ ផលនៃទាន មិនមែនជាវិបាកទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាបត្តិផល មិនមែនជាវិបាកទេឬ ។ អើ ។ ផលនៃសីល ។ បេ ។ ផលនៃភាវនាមិនមែនជាវិបាក ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សកទាគាមិផល ។ បេ ។ អនាគាមិផល ។ បេ ។ អរហត្តផល មិនមែនជាវិបាកទេឬ ។ អើ ។ ផលនៃ ទាន មិនមែនជាវិបាកទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អរហត្តផល មិនមែនជាវិបាកទេឬ ។ អើ ។ ផលនៃសីល ។ បេ ។ ផលនៃភាវនា មិនមែនជាវិបាកទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផលនៃទានជាវិបាកឬ ។ អើ ។ សោតាបត្តិផល ជាវិបាក ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផលនៃទានជាវិបាកឬ ។ អើ ។ សកទាគាមិផល ។ បេ ។ អនាគាមិផល ។ បេ ។ អរហត្តផល ជាវិបាកឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផលនៃសីល ។ បេ ។ ផលនៃភាវនា ជាវិបាក ឬ ។ អើ ។ សោតាបត្តិផល ជាវិបាកឬ ។