អដ្ឋកថាអរិយធម្មវិបាកកថា
ឥឡូវនេះ នឹងពណ៌នាអំពីវិបាកនៃអរិយធម៌ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា សាមញ្ញផល ត្រឹមតែការលះកិលេសបុណ្ណោះ មិនមែន ចិត្ត និងចេតសិកធម៌ឡើយ ដូច្នេះ ពាក្យសួររបស់សកវាទីថា នត្ថិ អរិយធម្មវិបកោ សំដៅដល់ជនទាំងនោះ ។ បណ្តាបទទាំងនោះ បទថា អរិយធម្មវិបកោ បានដល់ ផលរបស់អរិយធម៌ គឺផលរបស់មគ្គ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ដោយលទ្ធិថា អរិយផល ត្រឹមតែជាការអស់ ទៅនៃកិលេស ។ បទថា សាមញ្ញំ បានដល់ គុណនៃភាពជាសមណៈ ពាក្យនេះ ជាឈ្មោះរបស់អរិយមគ្គ ។ សមដូចពាក្យដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងភាពជាសមណៈ និងផល នៃភាពជាសមណៈដល់អ្នកទាំងឡាយ ដូច្នេះ សូម្បីក្នុងព្រហ្មញ្ញគុណ ក៏ ន័យនេះដូចគ្នា ។ ក្នុងបញ្ញាទាំងឡាយ មានពាក្យថា សោតាបត្តិផលំ ន វិបកោ ជាដើម បរវាទីឆ្លើយទទួលនូវភាពដែលអរិយផលទាំងឡាយមិន ជាវិបាក ព្រោះសំដៅយកភាពដែលសោតាបត្តិមគ្គជាដើម មិនមានការសន្សំវដ្ត ៈ រមែងឆ្លើយបដិសេធនូវភាពដែលផលនៃទានជាដើម មិនជាវិបាក ។ ពិតហើយ លោកហាមអត្ថនៃអាចយគាមីតិកៈ ដោយពាក្យយ៉ាងនេះថា ធម៌ ពួកណា រមែងទៅកាន់ការសន្សំ ពោល គឺវិបាក ព្រោះហេតុនោះ ទើបធម៌ ទាំងនោះ ឈ្មោះថា អាចយគាមី ។ ម្យ៉ាងទៀត ធម៌ទាំងឡាយណា កាល សន្សំ រមែងទៅកាន់ទីដែលមានការសន្សំ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា អាចយគាមី ធម៌ទាំងឡាយណា កាលមិនមានការសន្សំ វិបាក រមែងទៅ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា អបចយគាមី ព្រោះហេតុនោះ ទើបបរវាទីឆ្លើយទទួលផង បដិសេធផងយ៉ាងនេះ ។