អភិធម្មបិដក វិបាកវិបាកធម្មធម្មោតិកថា

ក្បាលទី 72 · ទំព័រ 57

វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ ។ អើ ។ វិបាក នៃធម៌ដែលវិបាកជាប្រក្រតីនោះ ជាធម៌មានវិបាកជាប្រក្រតីឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ វិបាកនៃធម៌ដែលមានវិបាកជាប្រក្រតីនោះ ជាធម៌ មានវិបាកជាប្រក្រតីឬ ។ អើ ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់ បង់នូវវដ្តៈមិនមាន ការរម្លត់នូវអនុបាទា មិនមានទេឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ វិបាកជាធម៌ដែលមានវិបាកជាប្រក្រតីឬ ។ អើ ។ ធម៌ គឺ វិបាកក្តី ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មានវិបាកជាប្រក្រតីក្តី វិបាកក្តី នុ៎ះជាធម៌ តាំងនៅជាមួយគ្នា ស្មើគ្នា មានចំណែកស្មើ កើតជាមួយនឹងធម៌នោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិបាក ជាធម៌មានវិបាកជាប្រក្រតីឬ ។ អើ ។ វិបាកក្តី ធម៌ មានវិបាកជាប្រក្រតីក្តី ធម៌មានវិបាកជាប្រក្រតីក្តី វិបាកក្តី ជាធម៌ប្រព្រឹត្តទៅជា មួយគ្នា កើតជាមួយគ្នា ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នាឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ វិបាក ជាធម៌មានវិបាកប្រក្រតីឬ ។ អើ ។ អកុសលនោះ ឯង ជាវិបាកនៃអកុសលនោះ កុសលនោះឯង ជាវិបាកនៃកុសលនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ ។ អើ ។ បុគ្គល សម្លាប់សត្វដោយចិត្តណា រមែងឆេះនៅក្នុងនរកដោយចិត្តនោះឯង ឲ្យទាន ដោយចិត្តណា រមែងរីករាយក្នុងស្ថានសួគ៌ ដោយចិត្តនោះឯងឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។