អភិធម្មបិដក អន្តរាភវកថា

ក្បាលទី 72 · ទំព័រ 67

អន្តរាភព ( ភពដែលមានក្នុងចន្លោះ ឬក្នុងរវាង ) មានឬ ។ អើ ។ គឺកាមភពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អន្តរាភព មាន គឺរូបភពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អន្តរាភព មានឬ ។ អើ ។ គឺអរូបភពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អន្តរាភព មានឬ ។ អើ ។ អន្តរាភព មានក្នុងចន្លោះនៃ កាមភព និងអរូភពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អន្តរាភពមាន អន្តរាភព មានក្នុងចន្លោះនៃរូបភព និងអរូបភពឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ អន្តរាភព មិនមាន ក្នុងចន្លោះនៃកាមភព និងរូបភពទេឬ ។ អើ ។ ប្រសិនបើ អន្តរាភព មិនមានក្នុងចន្លោះនៃកាមភព និងរូបភពទេ ម្នាល អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភពមានទេ ។ អន្តរាភព មិនមាន ក្នុងចន្លោះនៃរូបភព និងអរូបភពទេឬ ។ អើ ។ ប្រសិនបើ អន្តរាភព មិន មានក្នុងចន្លោះនៃរូបភព និងអរូបភពទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា អន្តរាភពមានទេ ។ អត្តរាភព មានឬ ។ អើ ។ គឺកំណើតជាគម្រប់ ៥ នោះ គតិជាគម្រប់ ៦ នោះ វិញ្ញាណដ្ឋិតិជាគម្រប់ ៨ នោះ សត្តាវាស ជាគម្រប់ ១០ នោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អន្តរាភព មានឬ ។ អើ ។ អន្តរាភព គឺភព គតិ សត្តាវាស សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបាន ចំពោះនូវអត្តភាពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មនាំចូលទៅ កើតក្នុងអន្តរាភព មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ ចូលទៅកើតក្នុងអន្តរាភព មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។