អដ្ឋកថាអន្តរាភវកថា

ក្បាលទី 72 · ទំព័រ 73

ឥឡូវនេះ នឹងពណ៌នាអំពីអន្តរាភពដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈ និងនិកាយសមិតិយៈទាំងឡាយថា សត្វដែលមិនមានទិព្វចក្ខុ រមែងជាបុគ្គលហាក់បីដូចមានទិព្វចក្ខុ ដែលមិនមានឫទ្ធិ រមែងជាបុគ្គលហាក់ បីដូចមានឫទ្ធិ សម្លឹងមើលនូវការនៅរួមរបស់មាតាបិតា និងកាលមានរដូវ បុគ្គលនោះ តាំងនៅប្រមាណ ៧ ថ្ងៃ ឬលើសជាងនោះ ក្នុងទីណា ទីនោះ ឈ្មោះថា អន្តរាភព ព្រោះកាន់យកបទព្រះសូត្រដោយមិនពិចារណាថា បុគ្គល ឈ្មោះថា អន្តរាបរិនិព្វាយី ដូច្នេះ ពាក្យសួររបស់សកវាទីថា អត្ថិ សំដៅ ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួលជាពាក្យរបស់បរវាទី ព្រោះតាំងនៅក្នុង លទ្ធិ ។ លំដាប់នោះ សកវាទីដើម្បីនឹងចោទសួរបរវាទីនោះ ដោយ អំណាចនៃភពទាំង ៣ ដែលព្រះមានព្រះភាគត្រាស់ហើយ ទើបពោល ពាក្យថា កាមភវោ ជាដើម ។ ក្នុងបញ្ញានោះ មានអធិប្បាយថា បើភពណាមួយ ឈ្មោះថា អន្តរាភព មានតាមលទ្ធិរបស់អ្នកសោត ភពនោះ គប្បីជាភពណាមួយ នៃកាមភពជាដើមនោះឯង ដូចបញ្ចវោការភពជាដើម ព្រោះហេតុនោះ ទើបខ្ញុំសួរ អ្នកថា ឈ្មោះថា អន្តរាភព តាមលទ្ធិរបស់អ្នក ជាកាមភព ឬរូបភព ឬ ជាអរូបភព ។ បរវាទីកាលមិនកាន់យកបែបនោះ ទើបបដិសេធទាំងអស់ ។ [ ៧៥៤-៧៥៥ ] បទថា កាមភវស្ស ច ជាដើម សកវាទីពោល ដើម្បីចោទសួរថា បើឈ្មោះថា អន្តរាភពមានសោត អន្តរាភពទាំងនេះ ក៏ គប្បីមានដូចជាព្រំដែនរវាងសីមាទាំង ២ ។ បរវាទី កាលមិនកាន់យកបែប នោះ ទើបបដិសេធបញ្ញាទាំងពួងទៅតាមលទ្ធិតែម្យ៉ាង មិនមែនតាមសេចក្តី ពិត ។ ដោយពាក្យនោះឯង ទើបសកវាទីពោលបដិសេធនឹងបរវាទីថា នោ វត រេ ដូច្នេះ ។