អភិធម្មបិដក កាមគុណកថា
កាមគុណ ៥ ជាកាមធាតុឬ ។ អើ ។ ក្រែងឆន្ទៈ ប្រកបដោយ កាមគុណនោះ មានដែរឬ ។ អើ ។ ប្រសិនបើ ឆន្ទៈប្រកបដោយ កាមគុណនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេ ក្រែងរាគៈ ប្រកបដោយកាមគុណនោះ ឆន្ទរាគៈ ប្រកបដោយ កាមគុណនោះ សង្កប្បៈប្រកបដោយកាមគុណនោះ រាគៈ ប្រកបដោយ កាមគុណនោះ សង្កប្បរាគៈ ប្រកបដោយកាមគុណនោះ បីតិប្រកបដោយ កាមគុណនោះ សោមនស្ស ប្រកបដោយកាមគុណនោះ បីតិសោមនស្សប ្រកបដោយកាមគុណនោះ មានដែរឬ ។ អើ ។ ប្រសិនបើ បីតិសោមនស្សប ្រកបដោយកាមគុណនោះមានមែន អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេ ។ កាមគុណ ៥ ជាកាមធាតុឬ ។ អើ ។ ចក្ខុរបស់ពួក មនុស្ស មិនមែនជាកាមធាតុទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ត្រចៀករបស់ពួកមនុស្ស ។ បេ ។ ច្រមុះ របស់ពួកមនុស្ស ។ បេ ។ អណ្តាត របស់ពួកមនុស្ស ។ បេ ។ កាយរបស់ពួកមនុស្ស ។ បេ ។ ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តរបស់ ពួកមនុស្ស មិនមែនជាកាមធាតុទេឬ ។ អើ ។ ក្រែងព្រះមានព្រះ ភាគទ្រង់ ត្រាស់ថា កាមគុណ ៥ មានចិត្តជាគម្រប់ ៦ តថាគតសម្តែងទុកក្នុង លោក បុគ្គលកម្ចាត់បង់ឆន្ទៈ ក្នុងកាមគុណនុ៎ះ រមែងរួចចាក ទុក្ខ ដោយហេតុយ៉ាងនេះឯង ។ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ អ្នកមិនគួរ ពោលថា ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេ ។ កាមគុណ ៥ ជាកាមធាតុឬ ។ អើ ។ កាមគុណ គឺភព គតិ សត្តាវាស សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មនាំចូលទៅកើតក្នុងកាមគុណ មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ ចូលទ