អដ្ឋកថាកាមគុណកថា

ក្បាលទី 72 · ទំព័រ 81

ឥឡូវនេះ នឹងពណ៌នាអំពីកាមគុណដូចតទៅក្នុង រឿងនោះ ក្នុងលទ្ធិរបស់សកវាទី វត្ថុកាមក្តី កិលេសកាមក្តី កាមភពក្តី លោកហៅថា កាមធាតុ ។ ពិតហើយ ក្នុងកាមទាំងនោះ វត្ថុកាម ឈ្មោះថា កាម ព្រោះអត្ថថា ជាវត្ថុដែលគួរប្រាថ្នា ឈ្មោះថា កាមធាតុ ព្រោះអត្ថថា ជាធាតុ ដោយអត្ថថា ជាសភាវៈ ដែលមិនមែនសត្វ និង សោះសូន្យទទេ ។ កិលេសកាម ឈ្មោះថា កាម ព្រោះអត្ថថា ជាវត្ថុដែល គួរប្រាថ្នា និងដោយអត្ថថា ជាការពេញចិត្ត ឈ្មោះថា កាមធាតុ ព្រោះ អត្ថថា ជាធាតុ តាមដែលពោលហើយនោះឯង ។ ក្នុងកាមភព ឈ្មោះថា កាម ព្រោះហេតុ ៣ គឺព្រោះអត្ថថា ជាវត្ថុដែលគួរប្រាថ្នា ១ ព្រោះអត្ថថា ជាការពេញចិត្ត ១ ព្រោះអត្ថថា ជាទីប្រព្រឹត្តទៅនៃវត្ថុកាម ១ ។ ឈ្មោះថា កាមធាតុ ព្រោះអត្ថថា ជាធាតុ ដោយអត្ថតាមដែលពោលហើយនោះឯង ។ ក្នុងលទ្ធិរបស់បរវាទីកាន់យកថា កាមគុណ ៥ បុណ្ណោះ ជាកាមធាតុ ព្រោះ អាស្រ័យត្រឹមតែបាលីថា ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាង ដូច្នេះ ព្រោះហេតុនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយ ក្នុងឥឡូវនេះ សកវាទី សំដៅដល់ជនទាំងនោះ ទើបសួរថា បព្ចោវ ជាដើម ដើម្បីចោទសួរនូវភាពដែលកាមធាតុផ្សេងអំពី កាមគុណ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ដោយអំណាចនៃលទ្ធិ ។ បទថា ននុ អត្ថិ ជាដើម សកវាទីពោលហើយ ដើម្បីសម្តែងដល់ កិលេសកាម ។ ក្នុងបទទាំងនោះ បទថា តប្បដិសំយុត្តោ បានដល់ ប្រកបហើយ ដោយកាមគុណ គឺមានកាមគុណជាអារម្មណ៍ ។ ក្នុងបទទាំងឡាយថា នោ ច វត រេ វត្តព្វេ បព្ចោវ សេចក្តីថា កាលធម៌ទាំងឡាយ មានការពេញចិត្ត ទាក់ទងដោយកាមគុណ ៥ នោះជាដើមមាន ក៏មិនគួរពោលថា កាមគុណ ៥ បុណ្ណោះជាកាមធាតុ ។