អភិធម្មបិដក កាមកថា
អ ភិ ធ ម ្មបិ ដ ក អាយតនៈ ៥ ជាកាមឬ ។ អើ ។ ក្រែងឆន្ទៈដែលប្រកបដោយ អាយតនៈនោះ មានដែរឬ ។ អើ ។ ប្រសិនបើ ឆន្ទៈដែលប្រកបដោយ អាយតនៈនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ ។ ក្រែងរាគៈ ដែលប្រកបដោយអាយតនៈនោះ ឆន្ទរាគៈ ដែលប្រកបដោយអាយតនៈនោះ សង្កប្បៈ ដែលប្រកបដោយ អាយតនៈនោះ រាគៈ ដែលប្រកបដោយអាយតនៈនោះ សង្កប្បរាគៈ ដែល ប្រកបដោយអាយតនៈនោះ បីតិ ដែលប្រកបដោយអាយតនៈនោះ សោមនស្ស ដែលប្រកបដោយអាយតនៈនោះ បីតិសោមនស្ស ដែលប្រកបដោយ អាយតនៈនោះ មានដែរឬ ។ អើ ។ ប្រសិនបើ បីតិសោមនស្ស ដែល ប្រកបដោយអាយតនៈនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា អាយតនៈ ៥ ជាកាមទេ ។ បុគ្គលមិនគួរនិយាយថា អាយតនៈ ៥ ជាកាមទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ ។ កាមគុណ ៥ តើដូចម្តេច ។ គឺរូបទាំងឡាយ ដែលគប្បីដឹង ដោយភ្នែក ។ បេ ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ពាក្យ ដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ អាយតនៈ ៥ ជាកាម ។ អាយតនៈ ៥ ជាកាមឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ ។ កាមគុណ ៥ តើដូចម្តេច ។ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ។ បេ ។ ផោដ្ឋព្វៈ ទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលភិក្ខុ ទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មួយទៀត កាមទាំងនុ៎ះ