អដ្ឋកថាកាមកថា

ក្បាលទី 72 · ទំព័រ 86

ឥឡូវនេះ នឹងពណ៌នាអំពីកាមដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា អាយតនៈទាំង ៥ មានរូបាយតនៈជាដើម បុណ្ណោះជាកាម ព្រោះអាស្រ័យត្រឹមតែព្រះបាលីថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន ៥ ដូច្នេះ ពាក្យសួររបស់សកវាទីថា បព្ចោវ ដើម្បី សម្តែងនូវភាពដែលកិលេសកាមនោះឯង ជាកាមដោយពិត សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ មានអត្ថងាយយល់ហើយ ។