អភិធម្មបិដក រូបធាតុកថា

ក្បាលទី 72 · ទំព័រ 87

ពួកធម៌ មានរូប ជារូបធាតុឬ ។ អើ ។ រូប គឺភព គតិ សត្តាវាស សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មនាំចូលទៅកើតក្នុងរូប មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ ចូលទៅកើតក្នុងរូប មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិក្នុងរូបដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ រូបជាបញ្ចវោការភពឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ បេ ។ រូបធាតុ គឺភព គតិ ។ បេ ។ និងការចំពោះនូវអត្តភាពឬ ។ អើ ។ រូប គឺភព គតិ ។ បេ ។ និងការបានចំពោះនូវអត្តភាពឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ កម្មនាំចូលទៅកើតក្នុងរូបធាតុ មានដែរឬ ។ អើ ។ កម្មនាំចូលទៅកើតក្នុងរូប មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ ចូលទៅកើតក្នុងរូបធាតុ មានដែរឬ ។ អើ ។ ពួកសត្វ ចូលទៅ កើតក្នុងរូប មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបធាតុឬ ។ អើ ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មាន ក្នុងរូបធាតុដែរឬ ។ អើ ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបធាតុ ជាបញ្ចវោការភពឬ ។ អើ ។ រូបជាបញ្ចវោការភពឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។