អដ្ឋកថារូបធាតុកថា

ក្បាលទី 72 · ទំព័រ 89

ឥឡូវនេះ នឹងពណ៌នាអំពីរូបធាតុដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា រូបធម៌បុណ្ណោះ ឈ្មោះថា រូបធាតុ ដូច្នេះ ពាក្យសួរ របស់សកវាទីថា រូបិនោ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ពេលនោះ ព្រោះរូបភពក៏ឈ្មោះថា រូបធាតុ មិនមែន ត្រឹមតែរូបតែម្យ៉ាងប៉ុណ្ណោះទេ ព្រោះហេតុនោះ សកវាទី ដើម្បីចោទសួរ បរវាទីនោះ ដោយអត្ថនោះ ទើបពោលពាក្យថា រូបធាតុ ជាដើម ។ ពាក្យ ទាំងអស់នោះ បណ្ឌិតគប្បីជ្រាបអត្ថដោយន័យដែលខ្ញុំពោលហើយ ក្នុង រឿងកាមគុណនោះឯង ។ បរវាទី ត្រូវសកវាទីសួរថា សាវ កាមធាតុ កាលឃើញ នូវការខុសអំពីការកំណត់ភូមិ ទើបឆ្លើយបដិសេធ ។ ត្រូវសួរដដែលឲ្យមាំ ទៀត ក៏ឆ្លើយទទួលដោយអំណាចនៃលទ្ធិរបស់ខ្លួន ។ កាលបើយ៉ាងនោះ រូបនោះ ក៏រមែងប្រាកដ ព្រោះការប្រជុំគ្នាដោយភពទាំង ២ ។ ព្រោះហេតុ នោះ ទើបសកវាទីពោលនឹងបរវាទីនោះថា កាមភវេន ច ជាដើម ។ បរវាទី ឆ្លើយបដិសេធ ព្រោះការមិនមានរូបត្រឹមតែមួយ ប្រកបដោយភពទាំង ២ ដូច្នេះ ។