អភិធម្មបិដក អរូបធាតុកថា
ពួកធម៌ មិនមានរូប ជាអរូបធាតុឬ ។ អើ ។ វេទនា គឺភព គតិ សត្តាវាស សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មនាំចូលទៅកើតក្នុងវេទនា មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ ចូលទៅកើតក្នុង វេទនា មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ តែង កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងវេទនាដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ក្នុងវេទនា មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ជាចតុវោការភពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ អរូបធាតុ គឺភព គតិ ។ បេ ។ និងការបានចំពោះនូវអត្តភាព វេទនា គឺភព គតិ ។ បេ ។ និងការបានចំពោះនូវអត្តភាពឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មនាំចូលទៅកើតក្នុងអរូបធាតុ មាន ដែរឬ ។ អើ ។ កម្មនាំចូលទៅកើតក្នុងវេទនា មានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ពួកសត្វ ចូលទៅកើតក្នុងអរូបធាតុ មានដែរឬ ។ អើ ។ ពួកសត្វ ចូលទៅកើតក្នុងវេទនា មានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអរូបធាតុ ដែរឬ ។ អើ ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងវេទនា ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអរូបធាតុដែរឬ ។ អើ ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងវេទនាដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អរូបធាតុ ជាចតុវោការភពឬ ។ អើ ។ វេទនា ជាចតុវោការភពឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។