អដ្ឋកថាអរូបធាតុកថា

ក្បាលទី 72 · ទំព័រ 92

ឥឡូវនេះ ក្នុងរឿងអរូបធាតុ បណ្ឌិតគប្បីជ្រាបអត្ថដោយ ឧបាយនេះឯង គឺតាមន័យដែលពោលហើយ ។ តែលោកកំណត់សម្តែងក្នុង ទីនេះ ដោយន័យថា វេទនា ភវោ ជាដើម ព្រោះកាន់យកវេទនាខន្ធនោះឯង ក្នុងអរូបធម៌ទាំងឡាយ ។ ក្នុងបញ្ញានោះ បណ្ឌិតគប្បីជ្រាបអត្ថយ៉ាងនេះថា សកវាទីសួរថា វេទនាដែលដល់នូវការរាប់ថា ជាអរូបធម៌ទាំងឡាយណាមួយ ក្នុងវេទនាជាដើម តាមលទ្ធិរបស់អ្នកឬ ។ ពាក្យដ៏សេស គប្បីជ្រាប ដោយន័យដែលហើយខាងដើមនោះឯង ។