អភិធម្មបិដក រូបធាតុអាយតនកថា

ក្បាលទី 72 · ទំព័រ 93

អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មានដែរ ឃានាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ ។ អើ ។ គន្ធាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ ។ អើ ។ រសាយតនៈ ក្នុងរូបធាតុ នោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាយាយតនៈ ក្នុង រូបធាតុនោះ មានដែរឬ ។ អើ ។ ផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មានដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ គន្ធាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ ។ អើ ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រសាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ ។ អើ ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ ។ អើ ។ កាយាយតនៈ ក្នុង រូបធាតុនោះ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មានដែរ ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មានដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មានដែរឬ ។ អើ ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មាន ចុះ រសាយតនៈ មានដែរឬ ។ បេ ។ កាយាយតនៈ ក្នុងរូបធាតុនោះ មាន ចុះ ផោដ្ឋព្វាយតនៈ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាយតនៈ ក្នុងរូបធាតុនោះ មាន ចុះសទ្ទាយតនៈ មានដែរឬ ។ បេ ។ មនាយាតនៈ ក្នុងរូបធាតុនោះ មាន ចុះធម្មាយតនៈ មាន ដែរឬ ។ អើ ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មនាយតនៈ ក្នុងរូបធាតុនោះ មាន ចុះធម្មាយតនៈ មានដែរឬ ។