អដ្ឋកថារូបធាតុយា អាយតនកថា
ឥឡូវនេះ នឹងពណ៌នាអំពីអាយតនៈក្នុងរូបធាតុដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈ និងនិកាយសមិតិយៈទាំងឡាយថា អត្តភាពរបស់ពួកព្រហ្មទាំងនោះ មានអាយតនៈគ្រប់ទាំង ៦ ព្រោះកំណត់យកថា សូម្បីឃាននិមិត្តជាដើម របស់ពួកព្រហ្មទាំងនោះ ជាអាយតនៈនោះឯង ព្រោះអាស្រ័យព្រះសូត្រ ( ក្នុងទីឃនិកាយ សីលក្ខន្ធវគ្គ ) ថា មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវ័យវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប គឺមានឥន្ទ្រិយពេញលេញ ដូច្នេះ ពាក្យសួររបស់សកវាទីថា សឡាយតនិកោ សំដៅដល់ ជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ដោយអំណាចនៃលទ្ធិ ។ ពេលនោះ សកវាទីដើម្បីចោទសួរបរវាទីនោះ ដោយអំណាចនៃអាយតនៈ ដែលមិនមានក្នុងពួកព្រហ្មនោះ ទើបផ្តើមពាក្យថា អត្ថិ តត្ថ ឃានាយតនំ ជាដើម ។ លំដាប់នោះ បរវាទីក៏ឆ្លើយទទួលដោយលទ្ធិថា សណ្ឋាននិមិត្ត របស់អាយតនៈទាំង ៣ គឺឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ ដែល ជាខាងក្នុង មានឃានាយតនៈជាដើមឯណា មានក្នុងរូបធាតុនោះ សណ្ឋាន និមិត្តនោះឯង ជាអាយតនៈ ដូច្នេះ ។ បរវាទី ត្រូវសួរដោយអំណាចនៃ គន្ធាយតនៈជាដើម ដែលជារបស់ខាងក្រៅ រមែងមិនកាន់យកឃានបសាទ ជាដើម ក្នុងរូបធាតុនោះ ព្រោះហេតុនោះ កាលជំទាស់នូវអារម្មណ៍នៃឃានា- យតនៈជាដើមនោះ ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាបដិលោម និងបញ្ញា ពោលដោយការប្រៀបធៀបទាំងឡាយ បណ្ឌិតគប្បីជ្រាបអត្ថដោយឧបាយ នេះឯង ។ បទថា អត្ថិ តត្ថ ឃានាយតនំ អត្ថិ គន្ធាយតនំ តេន ឃានេន តំ គន្ធំ ឃាយតិ សកវាទីពោលសំដៅដល់អាចារ្យពួកខ្លះ ក្នុង លទ្ធិរបស់បរវាទីបុណ្ណោះ ។ បានឮថា អាចារ្យពួកខ្លះនោះ មានការសម្គាល់ ថា ក្នុងរូបធាតុនោះ មានអាយតនៈខាងក្នុងគ្រប់បរិបូណ