អដ្ឋកថាអរូបេរូបកថា

ក្បាលទី 72 · ទំព័រ 104

ឥឡូវនេះ នឹងពណ៌នាអំពីរូបក្នុងអរូបសត្វដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា សុខុមរូប អាស្រ័យឱឡារិករូប មានក្នុងអរូបភព ព្រោះ ព្រះបាលីថា វិញ្ញាណប្បច្ចយា នាមរូបំ ដូច្នេះ ពាក្យសួររបស់សកវាទីថា អត្ថិ រូបំ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ មានអត្ថងាយយល់ហើយ ។