អភិធម្មបិដក រូបំ កម្មន្តិកថា

ក្បាលទី 72 · ទំព័រ 105

រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ ។ អើ ។ រូបប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក ចំពោះរូបនោះ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនមានអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំង ទុក ចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលទេ ។ ផស្សៈ តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយ អារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះផស្សៈនោះ មាន រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយ អារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះរូបនោះ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះបញ្ញានោះ មានឬ ។ អើ ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះរូបនោះ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះរូបនោះ មិនមាន ផស្សៈ តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមាន អារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។