អដ្ឋកថារូបំកម្មន្តិកថា
ឥឡូវនេះ នឹងពណ៌នាអំពីរូបជាកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហិសាសកៈ និងនិកាយសមិតិយៈទាំងឡាយថា កាយវិញ្ញត្តិរូប និងវចីវិញ្ញត្តិរូបនោះឯង ឈ្មោះថា កាយកម្ម និងវចីកម្ម ក៏រូបនោះ មានកុសលជា សមុដ្ឋាន រមែងជាកុសល មានអកុសលជាសមុដ្ឋាន ក៏រមែងជាអកុសល ដូច្នេះ ពាក្យសួររបស់សកវាទីថា កុសលេន ចិត្តេន សមុដ្ឋិតំ សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទសួរបរវាទីនោះថា បើរូបនោះជាកុសលសោត ប្រភេទនៃ ធម៌ មានធម៌ដែលមានអារម្មណ៍ជាដើម រមែងមានដល់កុសលប្រភេទនោះ មានដល់រូបនោះ តាមលទ្ធិរបស់អ្នកឬ ដូច្នេះ ទើបផ្តើមពាក្យថា សារម្មណំ ជាដើម ។ ក្នុងបញ្ញានោះ បទថា បត្ថនា បណិធិ ជាវេវចនៈរបស់ចេតនានោះ ឯង ។ ពិតហើយ ចេតនាដែលជាកុសលដែលនឹកដល់ លោក ហៅថា បត្ថនា និងហៅថា បណិធិ ព្រោះតាំងទុកដោយអំណាចនៃការនឹកដល់ ។ ម្យ៉ាងទៀត ក្នុងបទថា កុសលេន ចិត្តេន សមុដ្ឋិតា វេទនា សញ្ញា ចេតនា សទ្ធា ជាដើមខាងមុខ បទថា ចេតនា បត្ថនា បណិធិ រមែងមានដល់វេទនាជាដើម រមែងមិនមានដល់ចេតនា ។ សួរថា ព្រោះ ហេតុអ្វី ឆ្លើយថា ព្រោះការមិនមានចេតនាទាំង ២ ដួង រួមជាដួងតែ ១ ។ ម្យ៉ាងទៀត បណ្ឌិតគប្បីជ្រាបបែបផែនយ៉ាងនេះថា មានហើយ ព្រោះភាព ដែលចេតនានោះ ជាធម្មជាតធ្លាក់ទៅកាន់ក្រសែ ។ បទថា រូបយតនំ ជាដើម សកវាទីពោលដើម្បីសម្តែង ប្រភេទនៃធម៌ដែលសង្ខេប ក្នុងវារៈដំបូងថា សព្វន្តំ កុសលំ ។ ន័យប្រៀបធៀប ោដ៏សេស ជាពាក្យពោលដោយវចីកម្ម និងការកំណត់ជាដើមថា ពាក្យ ថា អកុសលេន ចិត្តេន សមុដ្ឋិតំ បណ្ឌិតគប្បីជ្រាបពាក្យទាំងពួងដោយ ទំនងនៃបាលីនោះឯង ។