អភិធម្មបិដក ជីវិតិ្រន្ទិយកថា

ក្បាលទី 72 · ទំព័រ 124

រូបជីវិត្រិន្ទិយ មិនមានទេឬ ។ អើ ។ អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួកធម៌មានរូប មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការ រំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួកធម៌មានរូប មានឬ ។ អើ ។ ប្រសិនបើ អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួកធម៌មានរូប មាន ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា រូបជីវិត្រិន្ទិយ មិនមានទេ ។ អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត ទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួកធម៌មិនមានរូប មាន ចុះអរូបជីវិត្រិន្ទិយ មានឬ ។ អើ ។ អាយុ ការតាំងនៅ ការរស់នៅ ការ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួកធម៌ មានរូប មាន ចុះរូបជីវិត្រិន្ទិយ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត ទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួកធម៌មានរូប មាន ចុះ រូបជីវិត្រិន្ទិយ មិនមានទេឬ ។ អើ ។ អាយុ ការតាំងនៅ ការរស់នៅ ការ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សាទុកនូវពួក ធម៌មិនមានរូប មាន ចុះអរូបជីវិត្រិន្ទិយ មិនមានទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។