អភិធម្មបិដក កម្មហេតុកថា
ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្ម សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ព្រោះហេតុ នៃកម្មឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត សាបសូន្យ ចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ ។ អើ ។ សកទាគាមិបុគ្គល ។ បេ ។ អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ព្រោះហេតុនៃកម្មឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផល ព្រោះ ហេតុនៃកម្មទេឬ ។ អើ ។ ព្រះអរហន្ត មិនសាបសូន្យចាកព្រះអរហត្ត ព្រោះ ហេតុនៃកម្មទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សកទាគាមិបុគ្គល ។ បេ ។ អនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផល ព្រោះហេតុនៃកម្ម ព្រះអរហន្ត មិនសាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្ម ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្ម សាបសូន្យ ) ព្រោះហេតុនៃបាណាតិបាតកម្មឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ( សាបសូន្យ ) ព្រោះហេតុនៃអទិន្នាទានកម្ម ។ បេ ។ ព្រោះហេតុនៃកាមេសុមិច្ឆាចារកម្ម ព្រោះហេតុនៃមុសាវាទកម្ម ព្រោះហេតុនៃ បិសុណាវាចាកម្ម ព្រោះហេតុនៃផរុសវាចាកម្ម ព្រោះហេតុនៃសម្ឆប្បលាប- កម្ម ព្រោះហេតុនៃមាតុឃាតកកម្ម ព្រោះនៃបិតុឃាតកកម្ម ព្រោះហេតុនៃ អរហន្តឃាតកកម្ម ព្រោះហេតុនៃរុហិរុប្បាទកម្ម ព្រោះហេតុនៃសង្ឃភេទកម្ម ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( សាបសូន្យ ) ព្រោះហេតុនៃកម្ម ដូចម្តេច ។ បើដូច្នោះ មានតែបុគ្គលពោលបង្កាច់ព្រះអរហន្ត ។