នវមវគ្គ អភិធម្មបិដក អានិសំសកថា

ក្បាលទី 72 · ទំព័រ 136

ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវ អានិសង្សឬ ។ អើ ។ ក្រែងបុគ្គលកាលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយថា ជារបស់មិនទៀង ទើបលះបង់ពួកសញ្ញោជនៈឬ ។ អើ ។ ប្រសិនបើ បុគ្គល ធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់មិនទៀង ទើបលះបង់ពួកស ញ្ញោជនៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្សទេ ។ បេ ។ ក្រែងបុគ្គលកាលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជាទុក្ខ ។ បេ ។ ថាជារោគ ថាជាពក ថាជាកូនសរ ថា ជាអន្តរាយ ថាជាអាពាធ ថាជារបស់ដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់ ចង្រៃ ថាជារបស់ឧបទ្រព ថាជាភ័យ ថាជាឧបសគ្គ ថាជារបស់ញាប់ញ័រ ថាជារបស់ពុកផុយ ថាជារបស់មិនទៀង ថាជារបស់មិនមានទីពឹង ថាជា របស់មិនមានទីជ្រកកោន ថាជារបស់មិនមានទីរពឫក ថាជាសភាពមិនមានទី រពឫក ថាជារបស់តិចតួច ថាជារបស់ទទេ ថាជារបស់សូន្យ ថាមិនមែនជា របស់ខ្លួន ថាជាទោស ។ បេ ។ ថាជារបស់ប្រែប្រួលជាធម្មតា ទើបលះបង់ពួកស ញ្ញោជនៈឬ ។ អើ ។ ប្រសិនបើ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវសង្ខារទាំងឡាយ ថាជារបស់ប្រែប្រួលជាធម្មតា ទើបលះបង់ពួកសញ្ញោជនៈ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នក ឃើញនូវអានិសង្សទេ ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជា របស់មិនទៀង ឃើញអានិសង្ស ក្នុងព្រះនិព្វានផងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវសង្ខារទាំងឡាយ ថាជារបស់មិន ទៀង ឃើញអានិសង្ស ក្នុងព្រះនិព្វានផងឬ ។ អើ ។ ការប្រជុំចុះនៃផស្សៈ ទាំង ២ ។ បេ ។ នៃចិត្តទាំង ២ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។