អដ្ឋកថាអានិសំសទស្សាវីកថា
ឥឡូវនេះ នឹងពណ៌នាអំពីអានិសង្សដូចតទៅក្នុង រឿងនោះ ការដាក់ចិត្ត ក្នុងលទ្ធិរបស់សកវាទីថា ការលះ សញ្ញោជនៈ រមែងមានដល់បុគ្គលឃើញសង្ខារទាំងឡាយ ដោយភាពជាទោស និងឃើញព្រះនិព្វានដោយភាពជាអានិសង្ស ដូច្នេះ ជនទាំងឡាយ ណាមានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយថា ការលះសញ្ញោជនៈ រមែងមានដល់បុគ្គលអ្នកឃើញអានិសង្ស ( ក្នុងព្រះនិព្វាន ) បុណ្ណោះ ព្រោះ កាន់យកវាទៈត្រឹមតែម្ខាង ក្នុងវាទៈ ២ នោះ ពាក្យសួររបស់សកវាទី សំដៅ ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ គ្រានោះ ទើបសកវាទីពោលពាក្យថា សង្ខារេ ជាដើម ដល់បរវាទីនោះ ដើម្បីសម្តែង ការចែកថា វាទៈតែម្ខាងនោះ ដែលអ្នកកាន់យកហើយ សូម្បីភាពជាទោស ក្នុងសង្ខារទាំងឡាយ អ្នកក៏គប្បីឃើញផងដែរ ។ ក្នុងបញ្ញាថា សង្ខារេ ច អនិច្ចតោ មនសិករោតិ និព្វានេ ច អានិសំសទស្សាវី ហោតិ គប្បីជ្រាបអធិប្បាយដូចតទៅនេះ លទ្ធិរបស់បរវាទី ទាំងនោះថា ការលះសញ្ញោជនៈ រមែងមានដល់បុគ្គលដែលឃើញអានិសង្ស ក្នុងព្រះនិព្វាន ដូច្នេះ ត្រូវសកវាទីសួរថា បុគ្គលមនសិការនូវសង្ខារទាំងឡាយ ដោយភាពជារបស់មិនទៀង លះសញ្ញោជនៈបាន មិនមែនឬ បរវាទី ឆ្លើយទទួលថា អាមន្តា ។ ដោយហេតុនោះ ពាក្យនេះ របស់អ្នកថា បុគ្គល មនសិការនូវសង្ខារទាំងឡាយ ដោយភាពជារបស់មិនទៀងផង ជាអ្នកឃើញ អានិសង្សក្នុងព្រះនិព្វានផង ដូច្នេះ រមែងត្រឹមត្រូវ ពាក្យនេះ អ្នកទទួលឬ លំដាប់នោះ ទើបបរវាទីឆ្លើយបដិសេធ ព្រោះសំដៅយកត្រឹមខណៈចិត្ត ១ ត្រូវសួរលើកទី ២ ក៏ឆ្លើយទទួលដោយអំណាចនៃចិត្តផ្សេងៗ ។ សកវាទី រួបរួមពាក្យអធិប្បាយរបស់បរវាទីនោះហើយ ទើបសួរថា ទ្វិន្នំ ផស្សានំ ទ្វិន្នំ ចិត្តានំ សមោធានំ ហោតិ ព្រោះភាពនៃបុគ្គលដ