អភិធម្មបិដក អមតារម្មណកថា
សញ្ញោជនៈ មានអមតជាអារម្មណ៍ឬ ។ អើ ។ ( បើ ដូច្នោះ ) អមតៈ ( និព្វាន ) ជាទីតាំងនៃសញ្ញោជនៈ ជាទីតាំងនៃគន្ថៈ ជាទី តាំងនៃឱឃៈ ជាទីតាំងនៃយោគៈ ជាទីតាំងនៃនីវរណៈ ដែលតណ្ហាស្ទាប អង្អែល ជាទីតាំងនៃឧបាទាន គួរដល់សេចក្តីសៅហ្មងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងអមតៈ មិនជាទីតាំងនៃសញ្ញោជនៈ មិនជាទីតាំង នៃគន្ថៈ ។ បេ ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ ។ អើ ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃសញ្ញោជនៈ ។ បេ ។ មិនគួរដល់សេចក្តីសៅហ្មងទេ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈ មានអមតៈ ជាអារម្មណ៍ទេ ។ រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ ។ អើ ។ ( បើ ដូច្នោះ ) អមតៈ ជាទីតាំងនៃរាគៈ ជាទីតាំងនៃតម្រេក ជាទីតាំងនៃសេចក្តី ប្រាថ្នា ជាទីតាំងនៃសេចក្តីស្រវឹង ជាទីតាំងនៃចំណង ជាទីតាំងនៃសេចក្តី វង្វេងជ្រប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងអមតៈ មិនជាទីតាំង នៃរាគៈ មិនជាទីតាំងនៃតម្រេក មិនជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃ សេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេឬ ។ អើ ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃរាគៈ មិនជាទីតាំងនៃតម្រេក មិន ជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃសេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រាគៈ ប្រារព្ធអមតៈ ទើបកើតឡើងទេ ។ ទោសៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ ។ អើ ។ ( បើ ដូច្នោះ ) អមតៈ ជាទីតាំងនៃទោសៈ ជាទីតាំងនៃសេចក្តីក្រោធ ជាទីតាំងនៃ សេចក្តីថ្នាំងថ្នាក់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងអមតៈ មិន ជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជ