អភិធម្មបិដក រូបសារម្មណន្តិកថា
រូប ប្រកបដោយអារម្មណ៍ឬ ។ អើ ។ ការពិចារណា ការ សង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងចិត្ត ទុក មានចំពោះរូបនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងការ ពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ ។ អើ ។ ប្រសិនបើ ការពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មិន មានចំពោះរូបនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ប្រកបដោយ អារម្មណ៍ទេ ។ ផស្សៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មានចំពោះផស្សៈនោះឬ ។ អើ ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មានចំពោះរូបនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ ។ បេ ។ អនោត្តប្បៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការ សង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មានចំពោះអនោត្តប្បៈនោះឬ ។ អើ ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មានចំពោះរូបនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ ។ អើ ។ ផស្សៈ ប្រកបដោយ អារម្មណ៍ ការពិចារណា ការសង្ឃឹម ។ បេ ។ ការតាំងចិត្តទុក មិនមានចំពោះ ផស្សៈនោះទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។