អភិធម្មបិដក អនុសយអនារម្មណាតិកថា
អនុស័យ មិនមានអារម្មណ៍ទេឬ ។ អើ ។ ចុះ រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( មិនមានអារម្មណ៍ទេ ) ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាមរាគានុស័យ មិនមានអារម្មណ៍ទេឬ ។ អើ ។ ចុះកាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ មិនមានអារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចុះកាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ ប្រកបដោយអារម្មណ៍ឬ ។ អើ ។ កាមរាគានុស័យ ប្រកបដោយ អារម្មណ៍ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាមរាគានុស័យ មិនមានអារម្មណ៍ទេឬ ។ អើ ។ ( កាមរាគានុស័យ ) រាប់បញ្ចូលក្នុងខន្ធណា ។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ ។ អើ ។ វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចុះកាមរាគានុស័យ ដែលរាប់បព្ចាូលក្នុងសង្ខារក្ខន្ធ មិនមាន អារម្មណ៍ទេឬ ។ អើ ។ កាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមាន អារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាមរាគៈ ដែលរាប់ បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ ។ អើ ។ កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ កាមរាគានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមាន អារម្មណ៍ទេ ចុះកាមរាគៈ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយ អារម្មណ៍ឬ ។ អើ ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមាន អារម្មណ៍ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សង្ខា