អភិធម្មបិដក ញាណអនារម្មណន្តិកថា

ក្បាលទី 72 · ទំព័រ 156

ញាណ មិនមានអារម្មណ៍ទេឬ ។ អើ ។ ចុះ រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( មិនមានអារម្មណ៍ ) ទេឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ មិនមានអារម្មណ៍ទេឬ ។ អើ ។ បញ្ញា បញ្ញ្រិន្ទិយ បញ្ញាពល សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ មិនមានអារម្មណ៍ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បញ្ញា បញ្ញ្រិន្ទិយ បញ្ញាពល សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ប្រកបដោយអារម្មណ៍ឬ ។ អើ ។ ញាណ ប្រកបដោយអារម្មណ៍ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ មិនមានអារម្មណ៍ទេឬ ។ អើ ។ ( ញាណ ) រាប់បញ្ចូល ក្នុងខន្ធណា ។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ។ សង្ខារក្ខន្ធ មិនមាន អារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សង្ខារក្ខន្ធ មិនមាន អារម្មណ៍ទេឬ ។ អើ ។ វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ បញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ ។ អើ ។ ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេ ចុះបញ្ញាដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ ។ អើ ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមាន អារម្មណ៍ឬ ។