អដ្ឋកថាញាណអនារម្មណន្តិកថា

ក្បាលទី 72 · ទំព័រ 158

ឥឡូវនេះ នឹងពណ៌នាអំពីញាណ ជាធម៌មិនមានអារម្មណ៍ ដូចតទៅក្នុង រឿងនោះ ព្រោះព្រះអរហន្ត ដែលដល់ព្រមដោយចក្ខុវិញ្ញាណ គេ ហៅថា មានញាណ តែអារម្មណ៍របស់ញាណ ក្នុងខណៈដែលចក្ខុវិញ្ញាណ កំពុងកើតនោះ មិនមាន ព្រោះហេតុនោះ ជនទាំងឡាយណា មានលទ្ធិ ដូច លទ្ធិរបស់និកាយអន្ធកៈទាំងឡាយថា ញាណជាធម៌ មិនមានអារម្មណ៍ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបដោយន័យដែល ពោលហើយ ក្នុងរឿងអនុស័យនោះឯង ដូច្នេះ ។