អភិធម្មបិដក អនាគតារម្មណកថា

ក្បាលទី 72 · ទំព័រ 160

ចិត្ត ជាអនាគតារម្មណ៍ ( មានអារម្មណ៍ជាអនាគត ) មិន មានអារម្មណ៍ទេឬ ។ អើ ។ ក្រែងមានអារម្មណ៍ជាអនាគតឬ ។ អើ ។ ប្រសិនបើ ( ចិត្ត ) មានអារម្មណ៍ជាអនាគត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា ចិត្ត ជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ ( ព្រោះពាក្យថា ) ចិត្ត ជាអនាគតារម្មណ៍ មិនមានអារម្មណ៍ ដូច្នេះ ជាពាក្យខុស មួយទៀត ប្រសិនបើ ចិត្ត មិនមានអារម្មណ៍ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្ត មានអារម្មណ៍ជាអនាគតទេ ( ព្រោះពាក្យថា ) មិនមានអារម្មណ៍ និង មានអារម្មណ៍ជាអនាគត ដូច្នេះ ជាពាក្យខុស ។ ចិត្ត ជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ ។ អើ ។ ការ ពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគតឬ ។ អើ ។ ប្រសិនបើការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្ត ជាអនាគតារម្មណ៍ មិនមាន អារម្មណ៍ទេ ។ ការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធ នូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ ( មានអារម្មណ៍ជាបច្ចុប្បន្ន ) ប្រកបដោយ អារម្មណ៍ឬ ។ អើ ។ ការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ចុះចិត្តជាអតីតារម្មណ៍ ប្រកបដោយអារម្មណ៍ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធ នូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ ប្រកបដោយអារម្មណ៍ឬ ។ អើ ។ ការពិចារណា ។ បេ ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ចុះចិត្តជា អនាគតារម្មណ៍ ប្រកបដោយអារម្មណ៍ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។