អដ្ឋកថាអតីតានាគតារម្មណកថា
ក្បាលទី 72 · ទំព័រ 162
[ ៨៩៨-៩០៦ ] ឥឡូវនេះ នឹងពណ៌នាចិត្ត ដែលមានអតីត និង អនាគត ជាអារម្មណ៍ដូចតទៅក្នុង រឿងនោះ ព្រោះចិត្តដែលមានអតីត និងអនាគត ជាអារម្មណ៍ មិន មាន ព្រោះហេតុនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយថា តទារម្មណចិត្តនោះ គប្បីជាចិត្ត ដែលមិនមាន អារម្មណ៍ ព្រោះភាពដែលអារម្មណ៍មិនមាន ព្រោះហេតុនោះ ទើបចិត្តដែល មានអតីតជាអារម្មណ៍ ជាចិត្តដែលមិនមានអារម្មណ៍ ដូច្នេះ ពាក្យសួររបស់ សកវាទីថា អតីតារម្មណំ ជាដើម សំដៅដល់ជនទាំងនោះ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីកាន់យកតាម ព្រះបាលីនោះឯង ។