អភិធម្មបិដក វិតក្កានុបតិតកថា

ក្បាលទី 72 · ទំព័រ 163

ចិត្តទាំងអស់ ដែលវិតក្កជាប់តាមឬ ។ អើ ។ ចិត្តទាំងអស់ ដែលវិចារៈជាប់តាម ដែលបីតិជាប់តាម ដែលសុខជាប់តាម ដែលទុក្ខជាប់ តាម ដែលសោមនស្សជាប់តាម ដែលទោមនស្សជាប់តាម ដែលឧបេក្ខាជាប់ តាម ដែលសទ្ធាជាប់តាម ដែលវីរិយៈជាប់តាម ដែលសតិជាប់តាម ដែល សមាធិជាប់តាម ដែលបញ្ញាជាប់តាម ដែលរាគៈជាប់តាម ដែលទោសៈជាប់ តាម ។ បេ ។ ដែលអនោត្តប្បៈជាប់តាមឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តទាំងអស់ ដែលវិតក្កជាប់តាមឬ ។ អើ ។ ក្រែងសមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានដែរឬ ។ អើ ។ ប្រសិនបើ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់ ដែលវិតក្កជាប់តាមទេ ។ ចិត្តទាំងអស់ ដែលវិតក្កជាប់តាមឬ ។ អើ ។ ក្រែងសមាធិ មិនមានវិតក្កៈ មិនមានវិចារៈ មានដែរឬ ។ អើ ។ ប្រសិនបើសមាធិ មិនមាន វិតក្ក មិនមានវិចារៈ មានដែរ ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្ត ទាំងអស់ ដែលវិតក្កជាប់តាមទេ ។ ចិត្តទាំងអស់ ដែលវិតក្កជាប់តាមឬ ។ អើ ។ ក្រែងព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា សមាធិ មាន ៣ គឺសមាធិមានវិតក្កៈ មានទាំងវិចារៈ ១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ១ សមាធិ មិនមានវិតក្កៈ មិនមាន ទាំងវិចារៈ ១ ឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សមាធិ មាន ៣ គឺសមាធិមានវិតក្កៈ មានទាំងវិចារៈ ១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ១ សមាធិមិនមានវិតក្កៈ មិនមានទាំងវិចារៈ ១ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់ ដែលវិតក្កជាប់តាមទេ ។