អដ្ឋកថាវិតក្កានុបតិតកថា

ក្បាលទី 72 · ទំព័រ 165

ឥឡូវនេះ នឹងពណ៌នាអំពីចិត្ត ទាក់ទងដោយវិតក្កដូចតទៅក្នុង រឿងនោះ ឈ្មោះថា ចិត្តដែលទាក់ទងដោយវិតក្ក មាន ២ យ៉ាង គឺដោយអារម្មណ៍ ១ ដោយសម្បយោគ ១ ។ ក្នុង ២ យ៉ាងនោះ ចិត្តទាំងអស់ ឈ្មោះថា ជាចិត្តទាក់ទងដោយវិតក្កគប្បីមាន ព្រោះការមិនមានការកំណត់ ពិតប្រាកដថា ឈ្មោះថា ចិត្តដួងនោះ មិនមានអារម្មណ៍ ប្រព្រឹត្តទៅជា មួយវិតក្ក ដូច្នេះ តែចិត្តទាំងអស់នោះ ឈ្មោះថា មិនទាក់ទងដោយវិតក្កៈ ព្រោះសភាពនៃចិត្តដែលវិប្បយុត្តចាកវិតក្ក ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈទាំងឡាយថា ចិត្តគ្រប់ដួង ទាក់ទងដោយ វិតក្ក ដោយមិនប្លែកគ្នាឡើយ ព្រោះមិនធ្វើការចែកអត្ថនេះ ដោយប្រការ យ៉ាងនេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជារបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីកាន់យកដោយ អំណាចព្រះបាលីនោះឯង ដូច្នេះ ។