អដ្ឋកថាវិតក្កវិប្ផារសទ្ទកថា
ឥឡូវនេះ នឹងពណ៌នាអំពីការផ្សាយទៅនៃវិតក្ក ជា សំឡេងដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា ព្រោះព្រះមានព្រះភាគត្រាស់ថា វិតក្កវិចារៈ ជា វចីសង្ខារ ហេតុនោះ គ្រប់គ្រា កាលបុគ្គលត្រិះរិះ ពិចារណា ដោយហោច សូម្បីក្នុងវេលាប្រព្រឹត្តទៅនៃមនោធាតុ ការផ្សាយចេញទៅនៃវិតក្កៈនោះឯង ជាសំឡេង ពាក្យសួររបស់សកវាទីថា សព្វសោ ជាដើម សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ គ្រានោះ សកវាទី ក៏ពោលថា សព្វសោ ផុសយតោ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើហេតុត្រឹមតែការផ្សាយចេញទៅនៃវិតក្កៈ ជាសំឡេងសោត ការផ្សាយ ចេញទៅនៃផស្សៈជាដើម ក៏គប្បីជាសំឡេង ដូច្នេះ បរវាទី កាលមិនឃើញ លេសន័យរបស់ព្រះសូត្របែបនោះ ទើបឆ្លើយបដិសេធ ។ បទថា វិតក្កវ្ផិារោ សទ្ទោ សោតវិញ្ញេយ្យោ សេចក្តីថា សកវាទីធ្វើបញ្ញាសួរថា ហេតុត្រឹមតែការផ្សាយទៅនៃវិតក្កៈប៉ុណ្ណោះ ជា សំឡេងឬ មិនធ្វើបញ្ញាសួរដល់សំឡេងដែលកើតឡើង ព្រោះការផ្សាយ ចេញទៅនៃវិតក្ក របស់បុគ្គលដែលដេកលក់ ឬដែលមិនមានស្មារតី ។ បរវាទីឆ្លើយបដិសេធ ។ សកវាទីសម្តែងពាក្យនេះ តាមលទ្ធិរបស់បរវាទី នោះឯងថា ននុ វិតក្កវ្ផិារោ សទ្ទោ ន សោតវិញ្ញេយ្យោ ដូច្នេះ ។ ពិត ហើយ សកវាទីពោលនូវហេតុត្រឹមតែការផ្សាយទៅ នៃវិតក្កបុណ្ណោះថាជា សំឡេង តែសំឡេងនោះ បុគ្គលមិនគប្បីដឹងបានដោយសោតវិញ្ញាណ តែ បរវាទីពោលថា សំឡេងនោះ គប្បីដឹងបានដោយសោតវិញ្ញាណនោះឯង ព្រោះព្រះបាលី ( ក្នុងទីឃនិកាយ បាដិក្កវគ្គ ) ថា បុគ្គលស្តាប់សំឡេង ដែលផ្សាយចេញទៅនៃវិតក្កៈ ហើយបានស្តាប់សំឡេងដែលផ្សាយចេញអំពី សេចក្តីត្រិះរិះ របស់អ្នកដែលកំពុងនឹក កំពុងគិតហើយទាយ ក៏ទេដែ